(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Al-Jazeera នាពេលថ្មីៗនេះ បានធ្វើការអត្ថាធិប្បាយមួយចំនួនជុំវិញលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺប្រធានាធិបតីហ្វីលីពីនមាត់ឆៅ រូបនេះបានចាត់ទុក ប្រធានា ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជា idol របស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Al-Jazeera លោក ឌូធើតេ បាននិយាយថា លោកស្រី គ្លីនតុន នឹងក្លាយជា ប្រធានាធិបតីដ៏ល្អ រីឯលោកត្រាំបានត្រឹមតែជាបេក្ខជនប្រធានាធិបតីដ៏ល្អម្នាក់ប៉ុណ្ណោះ ប៉ុន្តែក្នុងពេលជាមួយគ្នា នៅសុខៗលោក ឌូធើតេ បែរជាបានចាត់ទុកលោកពូទីន គឺជា idol របស់លោក ទៅវិញ។ លោក ឌូធើតេ លើក ឡើងដូច្នេះថា « ដោយពិព័ណ៌ពីលោកពូទីន ដូចជាខ្ញុំពិព័ណ៌នាពីខ្លួនឯងអញ្ជឹងដែរ។ គាត់ (លោក ពូទីន) មិន មានរូបភាពបំភ័ន្តលក្ខណៈបុគ្គលឡើយ ហើយលោកពិតជាសាកសមធ្វើជាប្រធានាធិបតីណាស់»។
គួររំលឹកថា ចាប់តំាងពីសហរដ្ឋអាមេរិក រិះគន់លើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក ឌូធើតេ បាន ធ្វើឱ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទំាងពីរដែលធ្លាក់តែល្អូកល្អើននឹងគ្នា ប្រែជាតានតឹងលើសពេលណាៗ ទំាង អស់ ដោយលោកឌូធើតេផ្ទាល់ ធ្លាប់អះអាងជាច្រើនដងពីការផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយ ងាកទៅរកចិននិងរុស្ស៊ី ខណៈក្រុមអ្នកជំនាញខ្លះយល់ថា នេះគ្រាន់តែយុទ្ធសាស្ត្រក្នុងការបង្កើតនយោបាយការ បរទេសមានតុល្យភាពថ្មីមួយសម្រាប់ហ្វីលីពីនតែប៉ុណ្ណោះ៕