(ប៉េកាំង)៖ នាយប់ថ្ងៃទី ៧ ខែឧសភា បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការជាមួយផ្នែកឃោសនាការ នៃគណៈកម្មការបក្សក្រុង Wuhan និងបានអញ្ជើញមន្ត្រីទូតមកពីប្រទេសចំនួន ៥ រួមមានឯកអគ្គរដ្ឋទូតវៀតណាម ឯកអគ្គរដ្ឋទូតនេប៉ាល់ និងមន្ត្រីទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសចិន ព្រមទាំងអ្នកសារព័ត៌មានសំខាន់ៗចំនួន ២០ រូបមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ ឡាវ តួកគី និងប្រទេសដទៃទៀត ដើម្បីរួមគ្នាចាប់ផ្តើមដំណើរការសកម្មភាពយកបទសម្ភាសន៍រួមគ្នា នៃប្រព័ន្ធផ្សព្វផ្សាយចិន និងបរទេសនៅទីក្រុង Wuhan ឈ្មោះ "ការដើរកម្សាន្តនៅប្រទេសចិន" ឆ្នាំ ២០២៥។

នៅក្នុងពិធីចាប់ដំណើរការ លោក An Xiaoyu និពន្ធនាយករងអចិន្ត្រៃយ៍នៃCGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្រ្វិកនៃ CMG បានថ្លែងថា ព្រឹត្តិការណ៍លើកដំបូងនៃ "ការដើរកម្សាន្តនៅប្រទេសចិន" ឆ្នាំ ២០២៥នឹងចាប់ផ្តើមពីការស្វែងយល់ពីទីក្រុងWuhan ហើយបានអញ្ជើញ ក្រុមសារព័ត៌មានសំខាន់ៗមកពីប្រទេសចំនួន៥ រួមមានស្ថានីយទូរទស្សន៍វៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ថានីយទូរទស្សន៍ជាតិឥណ្ឌូណេស៊ី ស្ថានីយទូរទស្សន៍ជាតិឡាវ វិទ្យុជាតិឡាវ វិទ្យុនិងទូរទស្សន៍ជាតិតួកគី ស្ថានីយទូរទស្សន៍ជនជាតិថៃ មកកាន់ទីក្រុង Wuhan ដើម្បីសិក្សាស្វែងយល់ពីភាពទាក់ទាញនៃទីក្រុងនេះជាមួយគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន