Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ត្រូវបានក្រុមអង្គរក្សជម្លៀសចេញពីលើវេទិកាជាបន្ទាន់ បន្ទាប់ពីមានការគំរាមកំហែង (Video inside)

06-11-2016 08:47

(អាមេរិក)៖ បេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋលោក Donald Trump ត្រូវបានក្រុមអង្គរក្សជម្លៀសចេញពីលើវេទិកាក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងទីក្រុង Reno រដ្ឋ Nevada សហរដ្ឋអាមេរិក បន្ទាប់ពីមានការគំរាមកំហែងនៅក្នុងហ្វូងមនុស្ស នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិច នាព្រឹកថ្ងៃអាទិត្យនេះ។

គេបានឃើញក្រុមអង្គរក្សទាំងពីរនាក់បណ្តើរយកលោក Trump ដោយដៃលើស្មា ហើយបានប្រញាប់នាំគាត់ចេញពីឆាក។ ការគំរាមកំហែងនេះគឺមិនទាន់ច្បាស់នោះទេ ប៉ុន្តែមនុស្សដែលនៅខាងមុខនៃហ្វូងមនុស្សដែលចូលរួមក្នុងវេទិកានោះ ត្រូវបានភ្នាក់ងារសន្តិសុខនាំខ្លួនចេញ ជាមួយនឹងការទាញដៃរបស់គាត់នៅពីក្រោយខ្នង។

លោក Trump បានវិលត្រឡប់មកឆាកនៅប៉ុន្មាននាទីក្រោយ ដើម្បីបន្តការបញ្ចេញមតិការជួបជុំរបស់គាត់ ដែលការបោះឆ្នោតនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ។
លោក Trump បាននិយាយថា «ពួកយើងនឹងមិនត្រូវបានបញ្ឈប់ទេ»៕ (វិដេអូពី CNN)