Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធផ្សព្វផ្សាយ៖ លោក ត្រាំ ជួបរដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តអ៉ីស្រាអែល នៅសេតវិមាន

09-05-2025 16:03

(វ៉ាស៉ីនតោន)៖ សារព័ត៌មាន Axios បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រអ៉ីស្រាអែល លោក Ron Dermer កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានពិភាក្សាអំពីកិច្ចចរចានុយក្លេអ៊ែរអ៉ីរ៉ង់ និងសង្គ្រាមអ៉ីស្រាអែលនៅហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។

ជំនួបនេះមិនត្រូវបានផ្សាយជាសាធារណៈ ដោយសហរដ្ឋអាមេរិក ឬអ៉ីស្រាអែលនោះទេ។ លោក Dermer ក៏បានជួបរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធផងដែរ ជាមួយនិងកិច្ចប្រជុំមួយចំនួនទៀត នៅឯសេតវិមាន។

សេចក្តីរាយការណ៍នៃជំនួបនេះកើតមានឡើង គ្រាដែលកិច្ចជុំកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ជុំទី៤ ទំនងជាធ្វើឡើងនាចុងសប្តាហ៍នេះ ក្នុងប្រទេសអូម៉ង់ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់សរសេថា ថ្ងៃទី ខែឧសភា ជាកាលបរិច្ឆេទដែលអាចទៅរួច។

និយាយពីហ្កាហ្សាវិញ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៉ីស្រាអែល ទើបនឹងបានអនុម័តផែនការមួយ ដែលរួមបញ្ចូលការចាប់យកតំបន់ទាំងស្រុង និងការគ្រប់គ្រងលើជំនួយដែលអ៉ីស្រាអែលបានបិទផ្លូវ ចាប់តាំងពីខែមីនា៕