Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

EU រំពឹងថានឹងអាចស្រោចស្រង់ឧស្សាហកម្មដែក ចំពោះមុខភាពប្រកួតប្រជែង និងសង្រ្គាមពន្ធគយអាមេរិក (Video inside)

08-05-2025 15:10

(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប (EC) បានឱ្យដឹងថា ក្រុមអ្នកផលិត នៅក្នុងឧស្សាហកម្មដែកថែប និងលោហធាតុរបស់អឺរ៉ុប កំពុងទទួលរងនូវការកើនឡើងនៃតម្លៃអគ្គិសនី និងសមត្ថភាពផលិតច្រើនហួសជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥។

ក្រុមមន្រ្តីប៉ាន់ស្មានថា ការរួមចំណែករបស់សហភាពអឺរ៉ុប (EU) នៅក្នុងផលិតកម្មដែកពិភពលោក បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ឥឡូវនេះគឺមានតិចជាង ៨ភាគរយប៉ុណ្ណោះ ចំពោះមុខការប្រកួតប្រជែងកាន់តែខ្លាំង ពីប្រទេសដូចជាចិន និងឥណ្ឌា។

EC បានដាក់ចេញនូវផែនការសកម្មភាពលើផលិតផលដែកថែប និងលោហធាតុ ដើម្បីបង្កើនការប្រកួតប្រជែង និងដោះស្រាយការចំណាយផ្នែកថាមពល រួមទាំងសមត្ថភាពលើសចំណុះក្នុងវិស័យនេះ។ EC ក៏មានបំណងរឹតបន្តឹងការគ្រប់គ្រង លើការនាំចូលផងដែរ ខណៈស្វែងរកការពង្រឹងឧស្សាហកម្ម។

គួរបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់ EU ពន្ធគយលើដែកថែប និងអាលុយមីញ៉ូមមានតម្លៃ ២៨ពាន់លានដុល្លារ គ្រាដែរមានក្តីថា​ពន្ធគយ​របស់សហរដ្ឋអាមេរិក អាច​ឱ្យ​ប្រទេស​នាំ​ចេញ​លោហៈ​ផ្សេង​ទៀត​ បង្វែរ​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​ចេញពី​ទីផ្សារ​អឺរ៉ុប៕