(ប៉េកាំង)៖ ថ្ងៃទី៦ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប បានផ្ញើសារសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរយ៉ាងកក់ក្តៅ ចំពោះខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហភាពអឺរ៉ុប។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយលោក Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រី von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ដោយចាត់ទូកខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយ ដើម្បីធ្វើការបូកសរុបបទពិសោធអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប ធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងខាងយុទ្ធសាស្រ្ត បង្កើនការយល់ដឹងនិងទំនុកចិត្តគ្នាទៅវិញទៅមក ពង្រឹងភាពជាដៃគូ ពង្រីកការបើកទូលាយទៅវិញទៅមក ដោះស្រាយការខ្វែង គំនិតដោយសមរម្យ ដើម្បីកសាងអនាគតកាន់តែល្អបរវ សម្រាប់ទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប។

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានថ្លែងថា ៥០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានសម្រេចកំណើនសេដ្ឋកិច្ច បន្តបន្ទាប់និងលឿនបំផុត ក្នុងប្រវត្តិសាស្រ្ត។ សហភាពអឺរ៉ុបនិងចិន បានបង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយ និងបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាងគេ ដែលរួមចំណែកដល់ការនាំមកនូវសុខុមាលភាព សម្រាប់ប្រជាជនក៏ដូចជាការអភិវឌ្ឍ សេដ្ឋកិច្ចនិងវិបុលភាពរបស់ភាគីទាំងពីរ។

សហភាពអឺរ៉ុបរីករាយធ្វើការជាមួយប្រទេសចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូ បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ គាំពារកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងពួតដៃគ្នាឆ្លើយតបនឹង បញ្ហាប្រឈមរួម ដើម្បីជំរុញឱ្យពិភពលោកមានសន្តិភាព សន្តិសុខ វិបុលភាពនិងការអភិវឌ្ឍជានិរន្តរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន