(វ៉ាស៊ីនតោន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ចិន បានធ្វើការចុះចតយ៉ាងតក់ក្រហលជាទីបំផុតនៅឯអាកាសយានដ្ឋានទីក្រុង Auckland ប្រទេសនូវែលសេឡង់ក្រោយពីមានសេចក្តីរាយការណ៍ថាម៉ាស៊ីនរបស់វាមានបញ្ហា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
យន្តហោះខាងលើនេះដឹកអ្នកដំណើរចំនួន២១២នាក់ពីទីក្រុង Auckland សំដៅទៅកាន់ខេត្តក្វាងទុងរបស់ប្រទេសចិននៅមុនម៉ោង១១៖០០នាទីព្រឹកម៉ោងនៅទីក្រុងវ៉ាលីងតោន ប៉ុន្តែដោយសារតែវាបានជួបប្រទះបញ្ហាម៉ាស៊ីនទើបអាកាសយានិកសម្រេចចិត្តបកត្រឡង់មកធ្វើការចុះចត នៅព្រលានយន្តហោះ Auckland វិញដោយសុវត្ថិភាព។
គួរបញ្ជាក់យន្តហោះខាងលើនេះបានធ្វើការហោះឡើងទៅលើអាកាសទៅហើយ ប៉ុន្តែក្រោយពីបានក្រឡឹងព្រលានមួយជុំនោះវាក៏បានចុះចតវិញ។ រហូតមកដល់ពេលគេនៅមិនទាន់ដឹងថាតើយន្តហោះ បានជួបប្រទះបញ្ហាអ្វីឲ្យពិតប្រាកដនោះទេនៅផ្នែកម៉ាស៊ីនរបស់វា៕