Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធផ្សព្វផ្សាយ៖ គណៈរដ្ឋមន្រ្តីអ៉ីស្រាអែល អនុម័តឱ្យពង្រីកប្រតិបត្តិការសង្រ្គាមនៅហ្កាហ្សា

05-05-2025 15:56

(ហ៊្សេរុយសាឡឹម)៖ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានអនុម័តឱ្យពង្រីកការវាយលុកបន្តិចម្តងៗ ប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយទូរទស្សន៍ឯកជន Kan បានរាយការណ៍នៅថ្ងៃចន្ទ ទី៥ ខែឧសភានេះ ផ្អែកលើប្រភពព័ត៌ដែលខ្លួនទទួលបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មេបញ្ជាការកងទ័ព លោក Eyal Zamir បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា យោធាអ៉ីស្រាអែលបានចេញបទបញ្ជា ដល់មនុស្សរាប់ម៉ឺននាក់រួចហើយ ខណៈកងកម្លាំងបម្រុងរបស់ខ្លួន កំពុងត្រៀមពង្រីកប្រតិបត្តិការ។ លោក Zamir ប្រាប់កងទ័ពដូច្នេះថា «យើងកំពុងបង្កើនសម្ពាធ ជាមួយនិងការដាក់គោលដៅ នាំចំណាប់ខ្មាំងត្រឡប់មកវិញ ហើយយកឈ្នះក្រុមហាម៉ាសឱ្យបាន»

តាមគេហទំព័រព័ត៌មាន Ynet របស់អ៉ីស្រាអែល គណៈរដ្ឋមន្ត្រីសន្តិសុខ ក៏បានអនុម័តផែនការថ្មី ជុំវិញការចែកចាយជំនួយមនុស្សធម៌ ក្នុងតំបន់ហ្កាហ្សាផងដែរ បើទោះជាគេមិនមិនច្បាស់ថាតើពេលណា ការផ្គត់ផ្គង់នឹងត្រូវបានអនុញ្ញាតឡើងវិញក៏ដោយ៕