Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: លោក Anthony Albanese នឹងបន្តធ្វេីជានាយករដ្ឋមន្រ្តីអូស្រ្តាលី​ ក្រោយការបោះឆ្នោតសកល (Video inside)

03-05-2025 18:26

(ស៊ីដនី)៖ គណបក្សពលករ (Labor Party) បាននាំ​មុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ្មី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍​ ទី៣ ខែឧសភា ឆ្នាំ ២០២៥។

ទោះជានៅមិនទាន់ច្បាស់ថាជារដ្ឋាភិបាលសំលេងភាគច្រើន ឬរដ្ឋាភិបាលចម្រុះនោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតបឋមបង្ហាញថា​ គណបក្សរបស់លោក Albanese មានភាគរយខ្ពស់ថានឹងឈ្នះ។

ទូរទស្សន៍ Sky News Australia និងទូរទស្សន៍ Seven បានព្យាករថា គណបក្សអភិរក្សនិយមរបស់លោក Peter Dutton មិនអាចទទួលបានជ័យជម្នះនោះទេ​ ផ្អែកលើការរាប់សន្លឹកឆ្នោតដែលកំពុងប្រព្រឹត្តទៅនេះ៕