(ប៉េកាំង)៖ នារសៀលថ្ងៃទី ២៧ ខែមេសា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសារព័ត៌មាន ក្រសួង-ស្ថាប័នចំនួន ៦ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងទេសចរណ៍ជាដើមបានថ្លែងអំពី ស្ថានភាពពាក់ព័ន្ធឡើងនូវការធ្វើឱ្យប្រសើរនៃគោលនយោបាយបង្វិលពន្ធ ឱ្យវិញនៅពេលចាកចេញពីដែនចិន និងការពង្រីកការប្រើប្រាស់នៅពេលចូលដែនចិន។
អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា ដើម្បីដោះស្រាយបញ្ហាដែលចំនួនហាងលក់ អាចបង្វិលសងពន្ធមានតិចពេកនិងតម្រូវការ ធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងបង្វិលសងពន្ធជាដើម គោលនយោបាយនេះ បានលើកឡើងវិធានការចំនួន ៨ ក្នុង ៣ វិស័យ ។ កម្រិតនៃការបង្វិលសងពន្ធឱ្យ អ្នកដំណើរពេលចេញពីដែនចិន នឹងត្រូវបញ្ចុះ ៥០០ យាន់ប្រាក់ចិនបកនៅ ២០០ យាន់ប្រាក់ចិន ហើយការកំណត់នៃការបង្វិលសងពន្ធជាសាច់ប្រាក់ នឹងត្រូវដំឡើងពី ១០០០០ យាន់ប្រាក់ចិនឱ្យដល់ ២០០០០ យាន់ប្រាក់ចិន។
លើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋានបង្កើតហាងលក់ អាចបង្វិលសងពន្ធនៅតាមផ្សារទំនើបធំៗ វិថីថ្មើរជើង និងកន្លែងផ្សេងទៀត ដែលប្រមូលផ្តុំដោយអ្នកទេសចរបរទេស បង្កើនការផ្គត់ផ្គង់ផលិតផលចិន ដែលមានគុណភាពខ្ពស់និងមានម៉ាកយីហោ "ទិញភ្លាមបង្វិល សងពន្ធភ្លាម" ត្រូវអនុវត្តនៅទូទាំងប្រទេសចិន ដើម្បីធ្វើឱ្យអ្នកដំណើរ អាចទទួលបានការបង្វិលសងពន្ធ នៅកន្លែងទិញទំនិញ៕
វិទ្យុមិត្តភាពកម្ពុជាចិន