Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ី អះអាងពីការបាញ់ទម្លាក់យន្តហោះដ្រូន ៩១គ្រឿងរបស់អ៊ុយក្រែន (Video inside)

29-04-2025 15:35

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា អង្គភាពការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញយន្តហោះដ្រូន ៩១គ្រឿង ក្នុងការវាយប្រហារពេញមួយយប់របស់អ៊ុយក្រែន ដោយ ៤០គ្រឿងត្រូវបានបាញ់ទម្លាក់ព្រំដែនតំបន់ Kursk។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ ២០២៥។

ដ្រូនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើតំបន់នៃទីក្រុងមូស្គូ ខណៈដែលនៅសល់ត្រូវបានបំផ្លាញ នៅតំបន់ខាងលិច និងខាងត្បូងរបស់រុស្ស៉ី ក៏ដូចជាឧបទ្វីបគ្រីមៀ។ ក្រសួងការពារជាតិរុស្ស៉ី មិនបានឱ្យដឹងទេអំពីការខូចខាត ដែលបង្កឡើងដោយសារតែការវាយប្រហារនោះ ហើយគ្រាន់តែរាយការណ៍ពីចំនួនដ្រូន បើកដែលត្រូវបានបំផ្លាញប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងទ័ពរបស់ទីក្រុងមូស្គូ បានបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីតំបន់ Kursk អស់ហើយ គឺជាង ៨ខែ បន្ទាប់ពីវាយលុកឆ្លងព្រំដែន៕