(អាមេរិក)៖ បិតាស្ថាបនិករបស់ Facebook លោក Mark Zuckerberg បាននិយាយនៅលើគេហទំព័រ Facebook ផ្ទាល់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនរបស់លោកក្នុងពេលបច្ចុប្បន្ន មានអ្នកប្រើប្រាស់ ១.៨ ពាន់លាននាក់ ខណៈមនុស្ស១.២ពាន់លាននាក់ផ្សេងទៀត កំពុងប្រើប្រាស់ Facebook ជារៀងរាល់ថ្ងៃតែម្តង។ នេះបើតាមការទំព័រហ្វេសបុកផ្លូវការរបស់ Mark Zuckerberg បង្ហោះនៅ ថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក Mark Zuckerberg បានគូសបញ្ជាក់ដែរថា «ការរីកចំរើនរបស់យើង គឺដោយសារតែការដាក់កម្មវិធី Live Video នៅលើ Facebook ដែលវាបានជួយឱ្យអ្នកប្រើប្រាស់ បង្កើត និងបង្ហោះចែករំលែក Video របស់ពួកគេដែលមិនធ្លាប់មានពីមុនមក រីឯចំនួនអ្នក Live នៅលើ Facebook បានកើនឡើង៤ដង គិតចាប់តាំងពីខែឧសភាមកផងដែរ។
បន្ថែមពីលើនេះ Facebook ទើបបានដាក់ឱ្យដំណើរការកម្មវិធី Instagram Stories កាលពីជាងបីខែមុន តែវាមានអ្នកប្រើប្រាស់ដល់ទៅ១០០លាននាក់ជារៀងថ្ងៃទៅហើយ ខ្លួនក៏មានគំរោងបង្កើតបន្ថែមទៀត ផងដែរនូវ Camera ថ្មីមួយបំពាក់លើ Facebook ព្រមទំាងបន្តអភិវឌ្ឍន៍កម្មវិធី Messenger នៅប៉ុន្មានខែខាងមុខនេះ៕