Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: មនុស្ស ៤នាក់ស្លាប់ របួសជាង ៥០០នាក់ ក្នុងការផ្ទុះនៅកំពង់ផែ Shahid Rajaee របស់អ៉ីរ៉ង់ (Video inside)

26-04-2025 21:53

(តេហេរង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះដ៏ធំមួយនាថ្ងៃសៅរ៍នេះ ដែលទំនងជាបណ្តាលមកពីការផ្ទុះនៃសារធាតុគីមីដែលរក្សាទុកនៅកំពង់ផែដ៏ធំបំផុតរបស់អ៉ីរ៉ង់ ក្នុងទីក្រុង Bandar Abbas បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងជាង ៥០០នាក់រងរបួស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Hossein Zafari អ្នក នាំពាក្យ អង្គភាពដោះស្រាយវិបត្តិ បានដាក់បន្ទោសលេីការផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ក្នុងទូកុងតឺន័រ នៅឯកំពង់ផែ Shahid Rajaee។ យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលអ៉ីរ៉ង់ម្នាក់ បាននិយាយថា ទោះការផ្ទុះទំនងជាបណ្តាលមកពីសារធាតុគីមី តែមូលហេតុពិតប្រាកដមិនទាន់អាចកំណត់បាននៅឡេីយទេ។

គួរបញ្ជាក់ថា កំពង់ផែទីក្រុង Bandar Abbas គឺជាកំពង់ផែដ៏ធំបំផុតរបស់អ៉ីរ៉ង់ និងជាកន្លែងផ្ទុកកុងតឺន័រឆ្លងភាគច្រើនរបស់ខ្លួន៕