(តេហេរង់)៖ ការផ្ទុះនៅឯកំពង់ផែ Shahid Rajaee នៃទីក្រុង Bandar Abbas ភាគខាងត្បូងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ បានបណ្តាលអ្នករងរបួសកេីនឡេីងដល់ជិត ៣០០នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ ២០២៥។

ផ្អែកលេីប្រភពពីអ្នកឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍រដ្ឋបានរាយការណ៍រដ្ឋថា​ អ្នករងរបួសបានកេីនឡេីងដល់ចំនួន ២៨១នាក់ហេីយ​។ គេ មិនទាន់ដឹងទេថាតេីអាមានអ្នកស្លាប់ ឬយ៉ាងណា។

មន្ត្រីដោះស្រាយវិបត្តិក្នុងតំបន់ បានប្រាប់ទូរទស្សន៍រដ្ឋថា «ឧបទ្ទវហេតុនេះ កេីតឡេីងដោយសារតែការផ្ទុះកុងតឺន័រជាច្រើន ដែលរក្សាទុកនៅទីធ្លាកំពង់ផែ Shahid Rajaee។ បច្ចុប្បន្នយើងកំពុងជម្លៀស និងបញ្ជូនអ្នករបួសទៅកាន់មណ្ឌលសុខភាព»។

កិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីពន្លត់ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដោយគយនៅកំពង់ផែបាននិយាយថា រថយន្តដឹកទំនិញកំពុងត្រូវបានជម្លៀសចេញពីតំបន់នោះ ហេីយកន្លែងដែលមានកុងតឺន័រដែលផ្ទុះឡេីងទំនងជាផ្ទុកទំនិញ និងសារធាតុគីមីគ្រោះថ្នាក់។

ទូរទស្សន៍រដ្ឋបានឱ្យដឹងថា ការធ្វេសប្រហែសក្នុងការគ្រប់គ្រងសម្ភារៈដែលងាយឆេះ គឺជាកត្តារួមចំណែកនៃឧបទ្ទវហេតុផ្ទុះនេះ៕