(ប៉េកាំង)៖ ថ្ងៃទី ២៥ ខែមេសា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំដើម្បីវិភាគ និងសិក្សាអំពីនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងការងារសេដ្ឋកិច្ចជាតិ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតី។
កិច្ចប្រជុំបានសម្គាល់ឃើញថា ពីដើមឆ្នាំនេះមក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាស្នូលបានបង្កើន ការដឹកនាំដោយគ្រប់ជ្រុងជ្រោយចំពោះការងារសេដ្ឋកិច្ចជាតិ តំបន់និងក្រសួង-ស្ថាប័ននានារួមចិត្តរួមថ្លើមតស៊ូជម្នះ ឧបសគ្គសំខាន់ៗ, សេដ្ឋកិច្ចជាតិបានបង្ហាញនូវនិន្នាការរីកចម្រើនដ៏ល្អប្រសើរ ជំនឿចិត្តក្នុងសង្គមបានលើកកម្ពស់ ជាបន្តបន្ទាប់។ គួរបន្តអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី ដោយត្រឹមត្រូវមត់ចត់ និងគ្រប់ជ្រុងជ្រោយ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍថ្មី ចាត់ចែងឱ្យល្អទាំងការងារសេដ្ឋកិច្ចក្នុងស្រុក និងការប្រកួតប្រជែងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មលើឆាកអន្តជាតិ ធ្វើឱ្យបានល្អនូវរាល់កិច្ចការសំខាន់របស់ខ្លួន បើកទូលាយក្នុងកម្រិតកាន់តែខ្ពស់ថែមទៀត ខិតខំដើម្បីពង្រឹងទំនុកចិត្ត ចំពោះឱកាសការងារ ទំនុកចិត្តរបស់សហគ្រាស ទីផ្សារ និងការប៉ាន់ប្រមាណរបស់អន្តរជាតិ ពោលគឺឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃបរិយាកាសខាងក្រៅដែលមានប្រែប្រួលយ៉ាងខ្លាំង តាមយៈភាពប្រាកដប្រជា នៃការអភិវឌ្ឍដោយគុណភាពខ្ពស់ ។
កិច្ចប្រជុំបានបញ្ជាក់ថា ត្រូវពន្លឿនការអនុវត្តគោលនយោបាយម៉ាក្រូដ៏កាន់តែវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាព គាំទ្រការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា, ការពង្រីកការប្រើប្រាស់ និងការលំនឹងទុនវិនិយោគពីបរទេសជាដើម។ ចាត់វិធានការច្រើនបែបយ៉ាង ដើម្បីជួយគាំទ្រសហគ្រាសដែលជួបនឹងភាពលំបាក។ ដោះស្រាយបញ្ហាលេចចេញថ្មី ដោយមធ្យោបាយបើកទូលាយ និងកំណែទម្រង់ស៊ីជម្រៅ។ ពន្លឿនការកសាងទីផ្សារជាតិបង្រួបបង្រួម។ បន្តសហការជាមួយ សមាគមន៍អន្តរជាតិ ដើម្បីគាំពារពហុភាគីនិយម និងប្រឆាំងនឹងទង្វើអនុត្តរភាពនិងឯកតោភាគី៕
វិទ្យុមិត្តភាពកម្ពុជាចិន