Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខ NATO៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប នៅតែយល់ស្របគ្នាថា រុស្ស៉ីជាការគំរាមកំហែងរយៈពេលវែង (Video inside)

25-04-2025 11:26

(វ៉ាស៉ីនតោន)៖ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបយល់ស្របគ្នាថា រុស្ស៉ីគឺជាការគំរាមកំហែងរយៈពេលវែង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ ២០២៥។

លោក Rutte បានប្រាប់អ្នកសារព័ត៌មាន ខាងក្រៅសេតវិមានថា នៅឯ NATO យើងទាំងអស់គ្នាយល់ស្របថា រុស្ស៉ីជាការគំរាមកំហែងរយៈពេលវែង ចំពោះទឹកដីរបស់អង្គការណាតូ ចំពោះទឹកដីអឺរ៉ុប និងតំបន់អាត្លង់ទិកទាំងមូល។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះអង្គការណាតូ ទោះបីជាទីក្រុងវ៉ាស៉ីនតោន ងាកទៅផ្តោតកាន់តែខ្លាំងលើតំបន់អាស៊ីប៉ាស៉ីហ្វិកក៏ដោយ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះ បានកើតមានឡើង ខណៈដែលក្រុមមន្ត្រីនៃរដ្ឋបាល លោក ត្រាំ បាននិងកំពុងប្រាប់ឱ្យ អ៊ុយក្រែនត្រៀមចិត្ត​ ថានឹងមានការប្រគល់ ទឹកដីមួយចំនួនទៅឱ្យរុស្ស៉ីជាថ្នូរនឹងសន្តិភាព ហេីយឈប់ចង់ចូលជាសមាជិករបស់អង្គការណាតូ៕