(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានឃុបឃិតជាមួយអាមេរិកធ្វើសមយុទ្ធ “ប្រកៀកស្មា” ប្រចាំឆ្នាំ២០២៥ ដោយមិនអើពើពីការតវ៉ាយ៉ាងខ្លាំងក្លារបស់ ប្រជាពលរដ្ឋប្រទេសហ្វីលីពីន។ ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺសមយុទ្ធលើកនេះ មិនត្រឹមតែធ្វើនៅកោះLuzon ដែលស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងបានពង្រីកទៅដល់ប្រជុំកោះ Batan ដែលមានទីតាំងកាន់តែខិតជិតនឹងតំបន់ចិនតៃវ៉ាន់។ ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសចិនបានឆ្លើយតបយ៉ាងច្បាស់លាស់ថា ប្រឆាំងយ៉ាងមុតមាំចំពោះប្រទេសណាទាំងអស់ ដែលបង្កើនការដាក់ពង្រាយកងទ័ពក្នុងតំបន់ ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ក៏ដូចជាញុះញង់ការបដិបក្ខគ្នា និងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ពិតមែនតែភាគីហ្វីលីពីនអះអាងថា សមយុទ្ធលើកនេះមិនសំដៅចំពោះប្រទេសណាមួយទេ ប៉ុន្តែបើមើលពីការរៀបចំចាត់ចែង របស់សមយុទ្ធលើកនេះអាចឃើញថា ពាក្យសំដីនេះបានលាក់បាំង ការពិតជាក់ស្តែង ។ មួយផ្នែក ទ្រង់ទ្រាយនៃសមយុទ្ធ និងចំនួនប្រទេសអ្នកសង្កេតការណ៍សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់បំផុត ដែលបានបង្កបង្កើតស្ថានការដ៏តានតឹងក្នុងតំបន់ ។ មួយផ្នែកទៀត ឆ្លៀតឱកាសនេះ អាមេរិកបានដឹកជញ្ជូនអាវុធវាយប្រហារធុនថ្មីទៅកាន់ហ្វីលីពីន អាវុធខ្លះប្រហែលនឹងដាក់ ពង្រាយនៅហ្វីលីពីនបន្ទាប់ពីបញ្ចប់សមយុទ្ធ ដែលបានធ្វើហានិភ័យបដិបក្ខគ្នានៅក្នុងតំបន់ឡើងខ្ពស់ ។ ទីបី ទីតាំងធ្វើសមយុទ្ធ បានងាកទៅកាន់ទិសដៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ចេតនាសំដៅចំពោះប្រទេសចិនក៏ត្រូវលាតត្រដាងយ៉ាងច្បាស់។
អាមេរិកសហការជាមួយហ្វីលីពីនកកូរកកាយស្ថានការណ៍នៃតំបន់ច្រកសមុទ្រតៃវ៉ាន់និងសមុទ្រចិនខាងត្បូង នៅពីក្រោយនេះ គឺបង្កប់នូវការគិតគូរដ៏អាក្រក់ដែលចង់ផ្លាស់ប្តូរផលប្រយោជន៍ ។ ចាប់ពីបន្តផ្តល់ជំនួយយោធាចំនួន៣៣៦លានដុល្លារអាមេរិក ដល់ហ្វីលីពីន ដល់អនុញ្ញាតឱ្យលក់យន្តហោះប្រយុទ្ធ F-16 ក្នុងតម្លៃ៥៥៨០លានដុល្លារអាមេរិកទៅកាន់ហ្វីលីពីន រហូតដល់ពង្រីកទ្រង់ទ្រាយនិងក្របខ័ណ្ឌធ្វើសមយុទ្ធរួមជាមួយហ្វីលីពីន គោលបំណងសំខាន់របស់អាមេរិក គឺចាប់ចង“ទ័ពស្រួច”នេះកាន់តែតឹង ដើម្បីដាក់កំហិតទៅលើប្រទេសចិន កាន់តែធ្ងន់ធ្ងរ។
និយាយចំពោះហ្វីលីពីនវិញ បន្ទាប់ពីលោក Ferdinand Romualdez Marcos បានឡើងកាន់មុខតំណែង ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន លោកសុខចិត្តចាប់ចងហ្វីលីពីន ទៅនឹងរថពាសសង្គ្រាមរបស់អាមេរិក ។ ហើយបានបង្ហាញអាកប្បកិរិយាអវិជ្ជមាននិងមានទង្វើអាក្រក់ជាច្រើនដងក្នុងបញ្ហាតៃវ៉ាន់។
តាមពិតទៅ នៅថ្ងៃដែលធ្វើសមយុទ្ធរួម មហាជនហ្វីលីពីនក៏បានរៀបចំការជួបជុំតវ៉ានៅខាងក្រៅ នៃទីស្នាក់ការកណ្តាល នៃកងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីន ហើយស្រែកពាក្យស្លោកដើម្បីប្រឆាំងតវ៉ាចំពោះសមយុទ្ធរួម ។ ពួកគេសម្គាល់ឃើញថា សមយុទ្ធរួមរបស់អាមេរិកនិងហ្វីលីពីន មិនត្រឹមតែនឹងបង្កជាគំរាមកំហែងដល់សន្តិសុខ និងអធិបេតយ្យភាពរបស់ប្រទេសជាតិហ្វីលីពីន ប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យស្ថានការណ៏ក្នុងតំបន់ មានភាពកាន់តែតានតឹងទៀតផង។
ជាងដប់ថ្ងៃមុន នៅប្រទេសហ្វីលីពីន ចិននិងប្រទេសអាស៊ានបានរៀបចំធ្វើកិច្ចប្រជុំនៃក្រុមការងារចម្រុះលើកទី៤៧ ស្តីពីការអនុវត្ត « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ។ បណ្តាភាគីនានាបានយល់ព្រមជាឯកច្ឆន្ទថា នឹងបន្តបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការ រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ។ ប៉ុន្តែ ពេលនេះ ហ្វីលីពីនបែជាឃុបឃិត ជាមួយប្រទេសនៅក្រៅតំបន់ធ្វើសមយុទ្ធយោធា ដែលបានក្លាយជា “អ្នកខុសប្លែក” ក្នុងតំបន់និង “អ្នកក្បត់”សន្តិភាព ។ ក្នុងដំណើរនេះ ហ្វីលីពីនបានលក់ភាពម្ចាស់ការរបស់ប្រទេសជាតិទៅឱ្យគេ ប៉ុន្តែអ្វីដែលទទួលបាន គឺក្រដាសទទេ ស្តីពីពាក្យសន្យសន្តិសុខ និងលទ្ធផលចុងក្រោយដែលគួរឱ្យសង្វេគ ប្រៀបដូចជាប្រលែងលេងជាមួយនឹងភ្លើង៕
វិទ្យុមិត្តភាពកម្ពុជាចិន