(កៀវ)៖ អភិបាលតំបន់ លោក Ihor Terekhov បាននិយាយថា Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានស្ថិតក្រោមការវាយប្រហារដោយមីស៉ីល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសានេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Ihor Terekhov បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា មានការផ្ទុះមួយចំនួន នៅក្នុងទីក្រុង Kharkiv ដែលជាញឹកញាប់ត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ជុំវិញដំណឹងនេះ មិនទាន់មានការបញ្ជាក់ពីខាងរុស្ស៉ីនោះទេ។
គួរបញ្ជាក់ថា សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានអូសបន្លាយពេលជាង ៣ឆ្នាំមកហើយ។ មកទល់នឹងពេលនេះ របៀបបិទបញ្ចប់សង្រ្គាម នៅតែស្ថិតក្នុងភាពស្រពិចស្រពិល៕