Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅក្នុងការឆ្លើយតបចំពោះពន្ធគយ លោក Ishiba និយាយដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជប៉ុន-អាមេរិកឆ្នាំ២០១៩

21-04-2025 16:26

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បាននិយាយនៅថ្ងៃចន្ទ ទី២១ ខែមេសាថា ទីក្រុងតូក្បូ គ្មានគម្រោងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០១៩ ជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែនឹងបន្តបង្ហាញការព្រួយបារម្ភខ្លាំង ជុំវិញភាពមិនស៉ីសង្វាក់គ្នារវាងកិច្ចព្រមព្រៀង និងពន្ធគយថ្មីចុងក្រោយលើរថយន្ត របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អំឡុងអាណត្តិទីមួយរបស់ លោក ត្រាំ អាមេរិក និងជប៉ុន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ នៅឆ្នាំ ២០១៩ ដោយកាត់បន្ថយពន្ធលើទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក ឧបករណ៍ម៉ាស៉ីនរបស់ជប៉ុន និងផលិតផលផ្សេងទៀត ដើម្បីទប់ស្តាត់ការដំឡើងពន្ធលើរថយន្ត។ យ៉ាងណានេះក្តី ជប៉ុនមិនត្រូវបានលើកលែងទេ ពីពន្ធគយ ២៥ភាគរយលើវិ័យរថយន្ត នៅក្នុងវិធានការពាណិជ្ជកម្មថ្មីរបស់ លោក ត្រាំ នៅអាណត្តិទីពីរ។

លោក Ishiba បានប្រាប់សភាថា «ជប៉ុនព្រួយបារម្ភខ្លាំងចំពោះភាពប្រទាក់ក្រឡាគ្នា ទាក់ទងនឹងពន្ធគយលើរថយន្ត ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ឆ្នាំ ២០១៩។ យើងនឹងបន្តបង្ហាញគោលជំហររបស់យើង ទៅកាន់សហរដ្ឋអាមេរិក អំពីទស្សននេះ»

គួរបញ្ជាក់ថា លោក ត្រាំ បានយកពន្ធគយចំនួន ២៤ភាគរយ លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ដូចប្រទេសដទៃទៀតដែរ ជប៉ុនមានពេលវេលាដល់ខែកក្កដា ដើម្បីចរចាជាមួយភាគីអាមេរិក។ ប៉ុន្តែពន្ធគយ ២៥ភាគរយលើរថយន្ត ដែលជាវិស័យចម្បងនៃសេដ្ឋកិច្ចជប៉ុន គឺនៅតែមាន៕