Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំង ថាកិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយក្រុមមន្រ្តីអាមេរិក នៅប៉ារីស បង្ហាញពីវត្តមានអឺរ៉ុបនៅឯតុចរចា (Video inside)

18-04-2025 14:41

(ប៉ារីស)៖ កិច្ចពិភាក្សានៅទីក្រុងប៉ារីស រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បេសកកជនអាមេរិក ទទួលបន្ទុកកិច្ចការមជ្ឈមបូព៌ា និងអ៊ុយក្រែន លោក Steve Witkoff ជាមួយភាគីអ៊ុយក្រែន និងមហាអំណាចនៅអឺរ៉ុបចំនួនបីគឺ អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស (E3) បានប្រព្រឹត្តទៅយ៉ាងល្អ ហើយជាការចាប់ផ្តើមដំណើរការមួយដែលមានវត្តមានអឺរ៉ុប ជុំវិញអនាគតរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ ២០២៥។

ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតី Emmanuel Macron បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សានៅវិមាន Elysee កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «E3 មានវត្តមាននៅឯតុចរចា ហើយយើងកំពុងធ្វើការតាមមហិច្ឆតារបស់អឺរ៉ុប។ អ្វីដែលសំខាន់ យើងបានដំណើរការដោយភាពវិជ្ជមាន និងក្នុងឋានៈដែលអឺរ៉ុបត្រូវបានបូកបញ្ចូល»។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះ បន្ថែមថា «កិច្ច​ប្រជុំ​រវាងអ្នក​ចរចា​កំពូល​មក​ពី​ប្រទេសដដែលទាំងអស់នេះ ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុងដ៍​ នាសប្តាហ៍​ក្រោយ»

គួរបញ្ជាក់ថា នេះជាកិច្ចពិភាក្សាកម្រិតខ្ពស់លើកដំបូង ដែលបានរួមបញ្ចូលប្រទេសអឺរ៉ុប ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំង ជុំវិញរបៀបដោះស្រាយបញ្ហារបស់រដ្ឋបាលអាមេរិកជាមួយរុស្ស៉ី៕