(ឡុងដ៏)៖ ថ្លែងព្រះរាជសារក្នុងឱកាសបុណ្យ Easter ព្រះមហាក្សត្រចក្រភពអង់គ្លេស ស្តេច Charles បាននិយាយឆ្លុះបញ្ចាំង អំពីសង្គ្រាមថា មានទាំងការរងទុក្ខទោសរបស់មនុស្ស និងវីរភាពនៃអ្នកដែលប្រថុយជីវិត ដើម្បីការពារអ្នកដទៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ ២០២៥។
ព្រះអង្គមានព្រះរាជបន្ទូលថា «ការយកជីវិតមនុស្សធ្វើជាល្បែងលេង ឆ្លុះបញ្ចាំងពីសមត្ថភាព ទាំងសាហាវឃោរឃៅ និងសប្បុរស។ ពេលខ្លះមានរូបភាពដ៏គួរឱ្យភ័យខ្លាច នៃការរងទុក្ខវេទនារបស់មនុស្ស ហើយមួយទៀតជាវីរភាព នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ដោយអ្នកផ្តល់មនុស្សធម៌គ្រប់ប្រភេទ ប្រថុយយកជីវិតរបស់ពួកគេ ដើម្បីការពារអាយុជីវិតរបស់អ្នកដទៃ»។ ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា «គុណធម៌បីយ៉ាងដែលពិភពលោក នៅតែត្រូវការនោះគឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់។ ហើយអ្វីដែលអស្ចារ្យបំផុតនោះ គឺសេចក្ដីស្រឡាញ់»។
គួរបញ្ជាក់ថា ព្រះអង្គ Charles ដែលមានព្រះជន្ម ៧៦ព្រះវស្សា នឹងយាងចូលរួមពិធីសាសនាមួយនៅឯវិហារ Durham Cathedral ជាពិធីមួយដែលបុរស និងស្ត្រី អាយុ ៧៦ឆ្នាំ ត្រូវទទួលបានកាក់មួយជាអំណោយ តាមទំនៀមទម្លាប់អាយុកាលរាប់សតវត្ស និងជានិមិត្តរូបនៃទទួលស្គាល់ចំពោះអ្នកបម្រើឱ្យគ្រិស្តសាសនា៕