(ហ្សការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ទូកដឹកជនចំណាកស្រុកឥណ្ឌូណេស៊ី៩៣នាក់ ដែលបាន ធ្វើដំណើរត្រឡប់ពីខេត្ត Johor Bahru ប្រទេសម៉ាឡេស៊ីបានក្រឡាប់លិចនៅតំបន់ដែនសមុទ្រ Nongsa នៃខេត្ត Batam នៅព្រឹកថ្ងៃពុធនេះ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២១នាក់បាត់បង់ជីវិត ខណៈ ៣៨នាក់នៅរស់រាន្តមានជីវិត និង៣៤នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើយោងតាមចុះ ផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន The Jakarta Post នារសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៦។
ជុំវិញគ្រោះថ្នាក់នេះដែរពលករម្នាក់អាយុ ៥១ឆ្នាំ នៅក្នុងចំណោមពលកររួចផុតពីស្លាប់បានប្រាប់ The Jakarta Post ថាទូករបស់ពួកគេបានធ្វើដំណើរចាកចេញពីទីក្រុង Selingi នៃខេត្ត Johor Bahru នៅម៉ោង ប្រមាណជា ៣៖០០ នាទីទៀបភ្លឺឆ្ពោះទៅកាន់ខេត្ត Batam ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែនៅតាមផ្លូវធ្វើដំណើរ ស្រាប់តែមានរលកបាក់បោកយ៉ាងខ្លំាង ជាហេតុធ្វើឱ្យទូកក្រឡាប់លិចតែម្ដង។
ទន្ទឹមគ្នានោះដែរប៉ូលិសឥណ្ឌូណេស៊ីកំពុងបើកការស៊ើបអង្កេត និងស្វែងរកអ្នកទទួលខុសត្រូវចំពោះគ្រោះ ថ្នាក់លិចទូកនេះដោយសន្និដានជាជំហានដំបូងថា ទូកដែលក្រឡាប់លិចនេះអាចបណ្ដាមកពីការដឹកលើស ចំណុះនិងរៀបចំការធ្វើដំណើរដោយខុសច្បាប់ ស្របពេលក្រុមអ្នកជួយសង្រ្គោះត្រូវបានដាក់ពងា្រយដើម្បី តាមរកអ្នកបាត់ខ្លួន និងអ្នកដែលអាចនៅរស់រានមានជីវិត៕