(ប៉េកាំង)៖ យប់ថ្ងៃទី១៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅទីស្នាក់ការកណ្តាលរបស់បក្សកុម្មុយនីស្តវៀតណាម។ ថ្លែងក្នុង កិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ចិននិងវៀតណាមសុទ្ធតែទទួលបន្ទុកបេសកកម្មប្រវត្តិសាស្រ្តដែលសម្រេចបាននូវការស្តាប់ប្រជាជាតិឡើងវិញ និងពន្លឿនការអភិវឌ្ឍប្រទេស។
ភាគីទាំងពីរគួតែបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រព ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនយោបាយនៃការកសាងសហគមន៍រួមវាសនាចិន-វៀតណាម។ ភាគីទាំងពីរគួរតែជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ការទ្រង់ទ្រង ជាយុទ្ធសាស្រ្តដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរពួតដៃគ្នាឆ្ពោះទៅកាន់ទំនើបកម្ម។ ភាគីទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការខាងការផ្លាស់ប្រជាជន ដើម្បីបង្កើនចំណងមិត្តភាពចិន-វៀតណាម។ ត្រូវរៀបចំឱ្យបានលល្អនូវ សកម្មភាពអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរៀតណាម និងឆ្នាំផ្លាស់ប្តូរប្រជាជន រៀបរាប់ពីរឿងរ៉ាវពណ៌ក្រហមស្តីពីមេត្រីភាពចិន-វៀតណាមផង រៀបរាប់ពីរឿងរ៉ាវដែលប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា និងពួតដៃឆ្ពោះទៅកាន់ទំនើបកម្ម។
ជាការឆ្លើយតប លោក Pham Minh Chinh ថ្លែងថា ភាគីវៀតណាមរំពឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិនលើវិស័យវិនិយោគខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តភ្ជាប់គ្នា បច្ចេកវិទ្យានិងហិរញ្ញវត្ថុជាដើម លើកកម្ពស់ភាពរស់រវើលនិងកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ដើម្បីរួមគ្នាទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈម។ រំពឹងថា បង្កើនកិច្ចសម្របសម្រួលនិងសហការជាមួយចិនក្នុងកិច្ចការអន្តរជាតិនិងក្នុងតំបន់ រក្សាឆន្ទៈមុតមាំជាយុទ្ធសាស្រ្តក្រោមស្ថានការណ៍អន្តរជាដ៏ស្មុគ្រស្មាញនិងចេះតែប្រែប្រួល ដើម្បីរួមគ្នាគាំពារពហុភាគីនិយមនិងសណ្តាប់ធ្នាប់អន្តរជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន