(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កម្មករយ៉ាងហោចណាស់១០នាក់ បានស្លាប់ និង ៥០នាក់ផ្សេងទៀត បានរងរបួសនៅក្នុង ហេតុការណ៍ផ្ទុះនាវាដឹកប្រេងមួយគ្រឿង នៅឯការដ្ឋាននាវាមួយ កន្លែងស្ថិតក្នុងទីក្រុង Gaddani ចំងាយ៤៥គីឡូម៉ែត្រពីទីក្រុងកំពង់ផែ Karachi។ នេះបើយោងតាមការចេញ ផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នាយប់ថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជុំវិញហេតុការណ៍ផ្ទុះនេះដែរ លោក Nasir Mansoor ជាអ្នកតំណាងសហព័ន្ធសហជីពប៉ាគីស្ថាន បានឱ្យដឹងដែរថា គេមិនទាន់ដឹងពីចំនួនអ្នកស្លាប់ និងអ្នករងបួសពិតប្រាកដ នៅឡើយទេ ក៏ប៉ុន្តែអាចមានកម្មករជាង ២០០នាក់ ជាប់គំាងនៅក្នុងការដ្ឋាននាវាខាងលើ ដូច្នេះចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ ចំណែកឯក្រុមអ្នក ពន្លត់អគ្គីភ័យកំពុងធ្វើប្រតិបត្តិការពន្លត់អគ្គីភ័យ និងជួយសង្រ្គោះរបស់ពួកគេ ខណៈមូលហេតុនៃការផ្ទុះពុំទាន់ ត្រូវបានគេកំណត់នៅឡើយនោះដែរ៕