រដ្ឋមន្រ្តីការបរទេសរុស្ស៉ី សរសេីរលោក ត្រាំ ថាយល់ច្បាស់ពីដេីមហេតុនៃសង្រ្គាមនៅអ៊ុយក្រែន (Video inside)
12-04-2025 21:39
(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានសរសើរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាជាយល់ច្បាស់អំពីដេីមហេតុនៃសង្រ្គាមនៅអ៊ុយក្រែន ជាងមេដឹកនាំលោកខាងលិចដទៃទៀត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ ២០២៥។
លោក Lavrov បាននិយាយនៅឯវេទិកាការទូតក្នុងទីក្រុង Antalya ភាគខាងត្បូងប្រទេសតួកគីថា នៅពេលយើងនិយាយអំពីបុព្វហេតុនៃជម្លោះណាមួយ រួមទាំងនៅអ៊ុយក្រែន មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា និងបង្កើតសន្តិភាពយូរអង្វែង នោះគឺលុបបំបាត់ឬសគល់នៃបញ្ហា។
លោកបន្ថែមថា លោកប្រធានាធិបតី ត្រាំ គឺជាមនុស្សដំបូងគេគិតមកដល់ពេលនេះ ហេីយស្ទើរតែជាមនុស្សតែម្នាក់គត់ក្នុងចំណោមមេដឹកនាំលោកខាងលិច ដែលនិយាយថា វាជាកំហុសដ៏ធំក្នុងការទាញអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូ។ ហើយនេះជាមូលហេតុមួយដែលយើងលេីកឡេីងច្រើន ដងមកហើយ។
គួរបញ្ជាក់ថា នៅពេលបេីកការឈ្លានពាន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទម្លាក់បន្ទុកទៅលេីអ៊ុយក្រែនថា លម្អៀងទៅរកលោកខាងលិច រួមទាំងការចង់ចូលជាសមាជិកអង្គការណាតូដែលរុស្ស៉ីមេីលឃេីញថាជាការគំរាមកំហែងចំពោះប្រទេសខ្លួន៕