Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥

11-04-2025 16:31

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់ការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី២) ដោយមានការចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក អនុប្រធាន សមាជិក សមាជិកា សរុប ៥០រូប។

ក្នុងឱកាសនោះ ឯកឧត្តម ថ្លែងអំណរគុណដល់ អនុប្រធាន សមាជិក សមាជិកា ដែលបានប្តេជ្ញាចិត្ត និងលះបង់ពេលវេលា ធនធាន កម្លាំងកាយចិត្ត ក្នុងរយៈពេល ១ឆ្នាំពេញនៃឆ្នាំ២០២៤ និងនាពេលកន្លងមក ដើម្បីចូលរួមចំណែកជាមួយនឹង បេសកកម្មដ៏ថ្លៃថ្លារបស់ សមាគម អ.ម.ត ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត ប្រកបដោយគុណធម៌ និងមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត។

ឯកឧត្តម បាននាំការផ្តាំផ្ញើសួសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដល់សមាជិក សមាជិកា ក្រុមការងារ ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។

អង្គប្រជុំបាន បូកសរុប និងវាយតម្លៃលទ្ធផលការងារ ឆ្នាំ២០២៤ ព្រមទាំងដាក់ទិសដៅបន្ត សម្រាប់ផែនការសកម្មភាព ឆ្នាំ២០២៥ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដែលបាននឹងកំពុងដើរតួនាទីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន ក្រោមម្លប់សន្តិភាពរបស់កម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេស ក្រោមការដាក់ចេញ នូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

វិទ្យុមិត្តភាពកម្ពុជាចិន