(ប៉េកំាង)៖ មនុស្ស ២០នាក់ផ្សេងទៀត ខណៈអាជ្ញាធរកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះនិងស្វែងរក ដែលនៅតែបន្តបាត់ខ្លួននៅឡើយកម្មករអណ្ដូងរ៉ែ១៥នាក់ ត្រូវបានគេអះអាងថាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានហេតុការណ៍ផ្ទុះអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍ទីក្រុង Chongqing កាលពីព្រឹកថ្ងៃចន្ទ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថានៅពេលការផ្ទុះបានកើតឡើងនៅម៉ោង ១១៖៣០នាទីព្រឹកនៅថ្ងៃចន្ទ មានកម្មកររ៉ែសរុប៣៥នាក់ កំពុងធ្វើការនៅក្នុងអណ្ដូងរ៉ែធ្យូងថ្មឯកជនមួយឈ្មោះថា Jinshangou Coal Mine ស្ថិតនៅតំបន់ Laisu Town នៃស្រុក Yongchuan នាំឲ្យមនុស្ស២០នាក់ជាប់នៅក្រោមអណ្ដូងរ៉ែនេះ។ ចំណែកឯអាជ្ញាធរបានបង្គាប់ឱ្យម្ចាស់អណ្ដូងរ៉ែនេះ ផ្អាកសកម្មភាពរបស់ខ្លួនដើម្បីផ្ដល់ភាពងាយស្រួលដល់ ក្រុមអ្នកជួយសង្រ្គោះច្រើនជាង៤០០នាក់ ដែលកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ។
គួរបញ្ជាក់ថាមូលហេតុនៃការផ្ទុះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយក៏ពុំទាន់មានសេចក្ដីរាយការណ៍ ពីការចាប់ខ្លួនអ្នកទទួលខុសត្រូវណាម្នាក់នោះដែរ៕