Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលម៉ាឡេស៉ី ថានឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចប្រធានាធិបតីចិន លោក ស៉ី ជីនពីង ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមេសា (Video inside)

09-04-2025 16:30

(គូឡាឡាំពួ)៖ នៅថ្ងៃពុធ ទី៩ ខែមេសា រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៉ី បានប្រកាសឱ្យដឹងថា ខ្លួននឹងទទួលស្វាគមន៍ ដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីព័ត៌មានម៉ាឡេស៉ី លោក Fahmi Fadzil បាននិយាយដូច្នេះថា «ម៉ាឡេស៉ី នឹងទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតី ស៉ី ជីនពីង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា»។ លោក Fahmi បាននិយាយថា ព័ត៌មានលម្អិតបន្ថែម នឹងត្រូវចេញផ្សាយដោយក្រសួងការបរទេស នាពេលបន្ទាប់ទៀត ហើយលោកបានបន្ថែមថា ទស្សនកិច្ចផ្លូវរដ្ឋនេះ គឺជាផ្នែកមួយ​នៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៉ី ក្នុងការធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសចម្រុះ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សារព័ត៌មាន South China Morning Post ក៏ធ្លាប់បានរាយការណ៍ផងដែរថា លោក ស៉ី គ្រោងបំពេញទស្សនកិច្ចមកកាន់ប្រទេសចំនួន៣ នៅតំបន់អាស៉ីអាគ្នេយ៍ រួមមានម៉ាឡេស៉ី កម្ពុជា និងវៀតណាម អំឡុងខ្ទង់​ពាក់កណ្តាលខែមេសានេះ ស្របពេលដែលទីក្រុងប៉េកាំង បង្កើនកិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៉ីជម្រៅ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ចំពោះមុខក្តីកង្វល់អំពី គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក អំឡុងអាណត្តិទី២ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ៕