Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសជិត ៥០ចង់ធ្វើកិច្ចព្រមព្រៀងពន្ធគយ ជាមួយសហរដ្ឋអាមេរិក, នេះបើតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក (Video inside)

08-04-2025 15:17

(វ៉ាស៉ីនតោន)៖ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នឹងរាយការណ៍ជូនគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាអាមេរិក នាថ្ងៃអង្គារ ទី៨ ខែមេសានេះថា ប្រទេសជិត ៥០ បានស្នើមកកាន់រូបលោក ដើម្បីពិភាក្សាអំពីវិធានការពន្ធគយថ្មី ដែលដាក់ចេញដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Greer បានឱ្យដឹងក្នុងសក្ខីកម្មជាលាយលក្ខណ៍អក្សរដែល Reuters ទទួលបានដូច្នេះថា «ប្រទេសជាច្រើនដូចជា អាហ្សង់ទីន វៀតណាម និងអ៉ីស្រាអែល បានលើកជាយោបល់ថាពួកគេនឹងកាត់បន្ថយអត្រាពន្ធ និងរបាំងមិនមែនពន្ធ។ នេះជាបំណងដែលត្រូវបានស្វាគមន៍»។ លោកបន្ថែមថា «ឱនភាពពាណិជ្ជកម្មដ៏ធំរបស់យើង គឺមានរយៈពេលជាង ៣០ឆ្នាំមកហើយ ដូច្នេះមិនអាចដោះស្រាយចេញ ត្រឹមពេលមួយយប់នោះទេ»

គួរបញ្ជាក់ថា ការដែលមានប្រទេសចង់មកចរចាអំពីលក្ខខណ្ឌថ្មី ដើម្បីដោះស្រាយអត្រាពន្ធគយ អាចត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយសម្រាប់រដ្ឋបាល លោក ត្រាំ។ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានគំរាមដំឡើងពន្ធលើចិន ខណៈដែលសហភាពអឺរ៉ុប កំពុងស្វែងការរួបរួមគ្នាដើម្បីប្រឆាំងនឹងពន្ធគយរបស់ លោក ត្រាំ៕