(បាងកក)៖ ការព្យាករបានព្រមានថា ខេត្តចំនួន ៧នៅភាគកណ្តាល ភាគឦសាន និងភាគខាងជើងប្រទេសថៃ អាចមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង នៅថ្ងៃចន្ទ និងដល់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post។
នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ខេត្តទាំង ៧នោះរួមមាន Chaiyaphum, Loei, Lop Buri, Nakhon, Ratchasima, Phetchabun, Phitsanulok និង Saraburi។ នាយកដ្ឋានក៏បានណែនាំដល់ប្រជាជននៅផ្នែកខាងលើនៃប្រទេស បន្ថែមលើអ្នកនៅក្នុងខេត្តទាំង ៧ ចៀសវាងធ្វើដំណើរចេញទៅក្រៅពេលកំពុងមានភ្លៀង។ នៅឯទីក្រុងបាងកក មានសេចក្តីរាយការណ៍ អំពីភ្លៀងធ្លាក់ក្នុងសង្កាត់ចំនួន ១២ នាថ្ងៃចន្ទ ប៉ុន្តែត្រូវបានគេរំពឹងថានឹងថយចុះមកវិញ ក្នុងមួយសប្តាហ៍នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ស្រុក Chai Badan ទីក្រុង Lop Buri គឺជាកន្លែងដែលក្តៅបំផុត នៅក្នុងប្រទេស ដោយសីតុណ្ហភាពឡើងដល់កម្រិត ៤០.៨អង្សាសេ ។ បន្ទាប់មកទៀតគឺ ៤០.៣អង្សាសេនៅស្រុក Wichien Buri ខេត្ត Phetchabun និង ៣៩.៣អង្សាសេនៅស្រុក Muang ខេត្ត Nakhon Sawan៕