(ប៉េកាំង)៖ ថ្ងៃទី៣ ខែមេសា ពេលអញ្ជើញចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅរដ្ឋធានី លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា ការដាំដើមឈើគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់កសាងអរិយធម៌អេកូឡេស៊ី។ត្រូវតែអនុវត្តគំនិតអភិវឌ្ឍន៍បៃតង ផ្សព្វផ្សាយវប្បធម៌អេកូឡេស៊ី ប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លាសម្រាប់កសាងប្រទេសចិនដ៏ស្រស់ស្អាត និងធ្វើឱ្យដែនដីមាតុភូមិកាន់តែពោរពេញដោយភាពបៃតងនិងរស់រវើក។

នាឱកាសថ្ងៃបុណ្យឆេងម៉េង ទីក្រុងប៉េកាំងពោរពេញទៅដោយទិដ្ឋភាពនិទាឃរដូវនិងខ្យល់អាកាសដ៏បរិសុទ្ធ។តាមវេលាម៉ោង១០និង៣០នាទី ថ្នាក់ដឹកនាំបក្សនិងរដ្ឋ រួមមានលោក Xi Jinping ប្រធានរដ្ឋចិន លោក Li Qiangនាយរកដ្ឋមន្ត្រីចិននិងលោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនជាដើម បានជិះឡានរួមគ្នា ទៅកាន់ច្រាំងទន្លេ Yongding ខ័ណ្ឌ Fengta ដើម្បីអញ្ជើញចូលរួមសម្មភាពដាំដើមឈើដោយស្ម័គ្រចិត្ត ជាមួយកម្មាភិបាលនិងប្រជាជន៕

វិទ្យុមិត្តភាពកម្ពុជាចិន