Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅឯមូស្គូ ប្រមុខការទូតចិននិងរុស្ស៉ី ពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន រួមទាំងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់​ (Video inside)

02-04-2025 10:55

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងថា លោករដ្ឋមន្រ្តីការបរទេស Sergei Lavrov បានពិភាក្សាជាមួយសមភាគីចិន លោក Wang Yi អំពីបញ្ហាតំបន់មួយចំនួន ដូចជាទាក់ទងនឹងស្ថានភាពនៅឧបទ្វីបកូរ៉េ និងកិច្ចការនៅអាស៉ីកណ្តាល រួមទាំងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ និងអ៊ុយក្រែនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។

រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅទីក្រុងមូស្គូ ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ ក្រសួងការបរទេសរុស្ស៉ី មិនបានផ្តល់ព័ត៌មានលម្អិតច្រើនទេ ដោយគ្រាន់តែបានឱ្យដឹងថា កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងបើកចំហ ក្នុងលក្ខណៈនៃទំនាក់ទំនងរុស្ស៉ី-ចិន។ ការត្រួតស៉ីគ្នា ឬភាពជិតស្និទ្ធលើបញ្ហាសំខាន់ៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងរបៀបវារៈជាសកល ត្រូវបានសង្កត់ធ្ងន់ក្នុងជំនួបពិភាក្សានោះ។ ប្រមុខការទូតទាំងពីរ ក៏បានពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន និងតម្រូវការសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។

គួរបញ្ជាក់ថា នេះជាជំនួបថ្នាក់កំពូលថ្មីមួយទៀត រវាងរុស្ស៉ី និងចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តកាន់តែស៉ីជម្រៅ និងនៅចំពោះមុខភាពប្រែប្រួលនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ៕