Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៣នាក់ស្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើទីតាំងក្រុមហេសបូឡា នៅជាយក្រុងបេរូត​ (Video inside)

01-04-2025 13:12

(បេរូត)៖ ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា មនុស្ស ៣នាក់បានស្លាប់ និង ៧នាក់របួស ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើតំបន់ប្រជុំជននៃទីក្រុងបេរូត នាព្រឹកថ្ងៃអង្គារសប្តាហ៍ ទី១ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារក្រុមហេសបូឡា ដែលថ្មីៗនេះបានដឹកនាំ និងជួយធ្វើប្រតិបត្តិការ ឱ្យក្រុមហាម៉ាស។ ប៉ុន្តែភ្លាមៗហេសបូឡា មិនទាន់បញ្ជាក់អត្តសញ្ញាណ អ្នកដែលរងគ្រោះពីការកំណត់គោលដៅនេះទេ។

ការវាយប្រហារហាក់ដូចជា បានធ្វើឱ្យខូចខាតដល់ជាន់ខាងលើចំនួន ៣នៃអគារមួយ នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីលីបង់ ដែលជាទីតាំងរឹងមាំរបស់ក្រុមហេសបូឡា និងដែលគេស្គាល់ថា Dahiyeh។ អ្នកយកព័ត៌មានម្នាក់របស់ Reuters និយាយថា រានហាលនៃជាន់នីមួយៗ និងកញ្ចក់បានខ្ទាតចេញមកក្រៅ ហើយមានរថយន្ត​សង្គ្រោះនៅកន្លែងកើតហេតុ។

គួរបញ្ជាក់ថា បទឈប់បាញ់ខែវិច្ឆិកា បានកំណត់ឱ្យលីបង់ភាគខាងត្បូងគ្មានក្រុមអ្នកប្រយុទ្ធ និងអាវុធរបស់ហេសបូឡា ជាមួយនិងការដាក់ពង្រាយកងទ័ពលីបង់ ខណៈកងទ័ពជើងគោកអ៉ីស្រាអែល ត្រូវដកខ្លួនចេញពីតំបន់នោះ។ ប៉ុន្តែ​ភាគី​ម្ខាង​ៗ​បានចោទគ្នា​ថា​មិនអាចបំ​ពេញ​តាម​លក្ខខណ្ឌ​៕