(តុងហ្គា)៖ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា​ មានគ្រោះរញ្ជួយដីកម្រិត ៧ រ៉ិចទ័របានវាយប្រហារកោះតុងហ្គា​ កាលពីព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

GFZ បានគូសបញ្ជាក់ថា ការរញ្ជួយដីមានជម្រៅ ១៦ គីឡូម៉ែត្រ (១០ ម៉ាយ)។ ទោះជាយ៉ាងណា​ មិន​ទាន់​មាន​សេចក្តីរាយការណ៍​អំពី​ការ​ខូចខាត​ភ្លាមៗ​នៅឡើយ​ទេ។

ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិកបានចេញសេចក្តីព្រមានថា រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់អាចកើតមានក្នុងរង្វង់ ៣០០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី តាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសតុងហ្គា ដែលជាព្រះរាជាណាចក្រប៉ូលីណេស៊ីមានកោះជាង ១៧០ ស្ថិតនៅប៉ាស៊ីហ្វិកខាងត្បូង។