(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យ បានរាយការណ៍ពីករណីទារកកើតមកមាន ក្បាលតូចខុសពីធម្មតា ដែលគេកំពុងសង្ស័យ មានជាប់ពាក់ព័ន្ធយ៉ាងខ្លំាងនឹងវីរុស Zika ។ នេះបើយោងតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹក ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អាជ្ញាធរសុខាភិបាលវៀតណាមបានអះអាងថាករណីនេះត្រូវបានគេ រកឃើញនៅក្នុងខេត្ត Dak Lak លើទារកម្នាក់អាយុ៤ខែ ដែលម្ដាយរបស់ទារករូបនេះបានឆ្លងវីរុស Zika នៅអំឡុងពេលមានផ្ទៃពោះ ខណៈករណីឆ្លងនៃវីរុសឆ្លងតាមរយៈមូសខ្លាខំាមួយនេះមាន ៩ករណីហើយ ត្រូវបានគេរាយការណ៍នៅទូទំាងប្រទេស។
គួរបញ្ជាក់ថានៅពេលបច្ចុប្បន្នវីរុស Zika បាននិងកំពុងរាតត្បាតនៅក្នុងប្រទេស និងដែនដីចំនួន៦០ ទូទាំងពិភពលោកចាប់តំាងពីវីរុសនេះ រីករាលដាលខ្លំាង កាលពីឆ្នាំ២០១៥ នៅប្រទេសប្រេស៊ីលជាទីដែល ទារកកើតមកមានក្បាលតូចខុសពីធម្មតាជាង១៩០០ករណី។ ដោយឡែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ សិង្ហបុរី និងថៃ គឺជាប្រទេសដែលមានករណីឆ្លងវីរុស Zika ច្រើនជាងគេបំផុតដល់ទៅជាង៨០០ករណី ក្នុងមានទំាងស្ត្រីមានផ្ទៃពោះជាច្រើននាក់ផងដែរ៕