(ពិភពលោក)៖ ធ្វើដំណើរ មនុស្សបានខិតខំបង្កើតមធ្យោបាយផ្សេងៗជាច្រើនប្រភេទ ក្នុងនោះមានស្ពាន ថ្នល់ ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹកជាដើម។ ខាងក្រោមនេះជាបញ្ជីនៃស្ពានទាំង១០លើពិភពលោកដែលមានប្រវែងវែងជាងគេលើពិភពលោក៖
១. ស្ពាន Danyang–Kunshan Grand Bridge: ប្រវែង១៦៤.៨០០ម៉ែត្រ ភ្ជាប់ពីទីក្រុងប៉េកាំងទៅសៀងហៃប្រទេសចិន សាងសង់រួចរាល់នឹងបើកឲ្យដំណើរការនៅឆ្នាំ២០១១ ជាប្រភេទផ្លូវរថភ្លើងល្បឿនលឿន។
២. ស្ពាន Changhua-Kaohsiung Viaduct: ប្រវែង១៥៧.៣១៧ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំ២០១០ ជាប្រភេទផ្លូវរថភ្លើងល្បឿនលឿន ស្ថិតនៅក្នុងកោះតៃវ៉ាន់។
៣. ស្ពាន Tianjin Grand Bridge: ប្រវែង១១៣.៧០០ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំ២០១០ប្រភេទផ្លូវរថភ្លើងល្បឿនលឿន ស្ថិតនៅក្នុងប្រទេសចិន។
៤. ស្ពាន Weinan Weihe Grand Bridge: ប្រវែង ៧៩.៧៣២ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំ២០០៨ ប្រភេទផ្លូវរថភ្លើងល្បឿនលឿន ស្ថិតនៅក្នុងប្រទេសចិន។
៥. ស្ពាន Bang Na Expressway: ប្រវែង៥៤.០០០ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំ២០០០ប្រភេទផ្លូវសម្រាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ស្ថិតនៅក្នុងប្រទេសថៃ។
៦. ស្ពាន Beijing Grand Bridge: ប្រវែង៤៨.១៥៣ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំប្រភេទផ្លូវរថភ្លើងល្បឿនលឿន ស្ថិតនៅក្នុងប្រទេស ចិន។
៧. ស្ពាន Lake Pontchartrain Causeway: ប្រវែង៣៨.៤៤២ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំ១៩៥៦ ប្រភេទផ្លូវរថភ្លើងល្បឿនលឿន ស្ថិតនៅសហរដ្ឋអាម៉េរិក។
៨. ស្ពាន Manchac Swamp Bridge: ប្រវែង៣៦.៧១០ ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំ១៩៧៩ប្រភេទផ្លូវរថភ្លើងល្បឿនលឿន ស្ថិតនៅក្នុងសហរដ្ឋអាមេរិក។
៩. ស្ពាន Yangcun Bridge: ប្រវែង៣៥.៨១២ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំប្រភេទផ្លូវរថភ្លើងល្បឿនលឿន ស្ថិតនៅក្នុងប្រទេសចិន។
១០. ស្ពាន Hangzhou Bay Bridge: ប្រវែង៣៥.៦៧៣ ម៉ែត្រ សាងសង់រួចរាល់នៅឆ្នាំ២០០៧ប្រភេទផ្លូវរថភ្លើងល្បឿនលឿន ស្ថិតនៅក្នុងប្រទេសចិន។
តាមរយៈរបាយការណ៍ខាងលើបានបង្ហាញថា ប្រទេស ចិន ជាប្រទេសដែលមានស្ពានច្រើនជាងគេ ក្នុងចំណោមស្ពានវែងជាងគេទាំង១០លើពិភពលោក៕