(អ៊ីតាលី)៖ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីមួយមានកម្លំាង៧.១រ៉ិចទ័រ បានវាយប្រហារសារជាថ្មី ទៅលើភាគកណ្ដាលប្រទេស អ៊ីតាលី នៅថ្ងៃ អាទិត្យនេះ។ នេះបើយោងតាមការ ចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Reuters នាសៀលថ្ងៃ អាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦។
យោងតាម USGS គ្រោះរញ្ជួយដីនេះ មានជម្រៅរញ្ជួយ១០៨គីឡូម៉ែត្រ ទៅក្នុងដី និង ស្ថិតនៅចំងាយ ៦៨ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ទីក្រុង Perugia ដែលស្ថិតនៅភាគឦសានទីក្រុងរ៉ូម ខណៈសេចក្ដីរាយការណ៍បឋម បានឱ្យដឹងថា អាគារជាច្រើនខ្នងបានដួលរលំ និង រងការខូចខាត ក្នុងនោះរួមមានទាំង វិហារប្រវត្តិសាស្ត្រ Basilica St. Benedict នៃសហគមន៍ Norcia។
សូមជំរាបថា កាលពីថ្ងៃពុធកន្លងទៅ គ្រោះរញ្ជួយដីកំរិត ៦.២រ៉ិចទ័រ ក៏បានវាយប្រហារផងដែរ តំបន់ភាគខាង កើតទីក្រុង Perugia នៅបន្ទាប់ពីគ្រោះរញ្ជួយដីកាលពីសីហា បានផ្ដាច់យកអាយុជីវិតមនុស្ស៣០០នាក់។