(ប៉េកាំង)៖ លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីចិន បានអញ្ជើញចុះត្រួតពិនិត្យការងារ នៅខេត្ត Hainan ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមីនា។
លោកបានគូសបញ្ជាក់ថា ត្រូវសិក្សានិងអនុវត្តយ៉ាងម៉តចត់ នូវស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរី ដែលប្រកបដោយលក្ខណៈពិសេសចិន និងខិតខំកសាងឱ្យកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan ក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយ ចំពោះបរទេសក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន