(ឌូបៃ)៖ ប្រភពយោធាបានរាយការណ៍នៅថ្ងៃពុធថា កងទ័ពស៊ូដង់កំពុងឡោមព័ទ្ធអាកាសយានដ្ឋាន Khartoum និងតំបន់ជុំវិញនោះ ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ ខណៈដែលជម្លោះរយៈពេលពីរឆ្នាំ ជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ឈានចូលដំណាក់កាលដ៏គ្រោះថ្នាក់មួយទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវិវត្តន៍នេះកើតឡើង បន្ទាប់ពីកងទ័ព​បាន​ដណ្តើម​កាន់កាប់​វិមាន​ប្រធានាធិបតី​នៅ​កណ្តាល​ទីក្រុង Khartoum កាលពី​ថ្ងៃ​សុក្រ ដែល​ជា​ជ័យជម្នះ​ដ៏​សំខាន់​មួយ​ក្នុង​សង្គ្រាម​ដែល​គំរាមកំហែង​បំបែក​ប្រទេស​នេះ។ ជ័យជម្នះ​នេះ​កើតឡើង​ក្រោយ​ពេល​កងទ័ព​ដែល​ធ្លាប់​ជាប់​គាំង បាន​ដណ្តើម​យក​ទឹកដី​មក​វិញបណ្តើៗ ​ពីកងកម្លាំងគាំទ្ររហ័ស នៅ​ភាគ​កណ្តាល​ប្រទេស។

គួរបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក ដោយមានរបាយការណ៍អំពីគ្រោះទុរ្ភិក្សនៅក្នុងតំបន់មួយចំនួន និងការរីករាលដាលនៃជំងឺនៅទូទាំងប្រទេស ដែលមានប្រជាជនចំនួន ៥០ លាននាក់ ដែលកំពុងត្រូវការជំនួយជាបន្ទាន់។ ជម្លោះដែលបានផ្ទុះឡើងកាលពីពីរឆ្នាំមុន បានរារាំងផែនការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេស។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព និង​កងកម្លាំង​គាំទ្រ​រហ័ស (RSF) បាន​កើត​ចេញ​ពី​ការ​ប្រជែង​ដណ្តើម​អំណាច​រវាង​មេដឹកនាំ​របស់​ពួកគេ គឺ​លោក Abdel Fattah al-Burhan និង​លោក Mohamed Hamdan Dagalo ទោះបីជា​ពួកគេ​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​ក្នុង​ការ​ផ្ដួល​រំលំ​អតីត​ប្រធានាធិបតី Omar al-Bashir ក្នុង​ឆ្នាំ ២០១៩ ក៏​ដោយ។ សហគមន៍​អន្តរជាតិ​កំពុង​ជំ