(ប៉េកាំង)៖ ពេលថ្មីៗកន្លងមកទន្ទឹមនឹងធាតុអាកាសប្រែក្តៅជាបណ្តើរៗ រដូវផ្ការីកបានចូលមកដល់នៅគ្រប់តំបន់ ក្នុងប្រទេសចិន ប្រជាជនចិនបានដើរចេញពីផ្ទះ ធ្វើសកម្មភាពច្រើនបែបយ៉ាង ដើម្បីទទួលរដូវផ្ការីកដោយសប្បាយរីករាយ។ ក្រោមសភាពការណ៍បែបនេះការប្រើប្រាស់ក្នុងរដូវផ្ការីកបានជំរុញ «សេដ្ឋកិច្ចរដូវផ្ការីក» ឱ្យកើនឡើងជាបន្តបន្ទាប់ទីផ្សារពាក់ព័ន្ធលេចចេញ ភាពរស់រវើកយ៉ាងខ្លាំងក្លា។ ស្ថិតក្នុងបរិបទដ៏ស្គុសស្គាយបែបនេះ តើរដ្ឋបាលក្នុងតំបន់នានាគួរធ្វើយ៉ាងដូចម្តេចដើម្បីអាចក្តាប់ជាប់ ឱ្យកាន់ល្អនូវភាគលាភនៃ «សេដ្ឋកិច្ចរដូវផ្ការីក» ខិតខំជំរុញអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធ បានក្លាយទៅជាប្រធានបទ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នកជំនាញបានផ្តល់មតិយោបល់ថា ទី១គឺយកចិត្តទុកដាក់លើការបង្កើតឧស្សាហកម្មថ្មីដើម្បីផ្សារភ្ជាប់នឹង សេដ្ឋកិច្ចរដូវផ្ការីក។ «សេដ្ឋកិច្ចរដូវផ្ការីក» អាចបញ្ចូលជាមួយការកម្សាន្ត ទីក្រុងវប្បធម៌ និងវិចិត្រសល្បៈលំហែកម្សាន្ត ក្នុងជនបទសុខភាពនិងហាត់កីឡាជាដើម ដោយរៀបចំសកម្មភាពដូចជារថយន្ត RVបោះជំរុំផ្សារណាត់ពិសេស ការតាំងពិព័រណ៍ បេតិកភណ្ឌវប្បធម៌អរូបីនិងពិព័រណ៍វប្បធម៌ចិនចល័តជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមានបទពិសោធន៍កាន់ តែពិសេសបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ចំពោះគុណភាពនៃផលិតផលនិងការធ្វើបទពិសោធន៍ ខាងសេវាកម្ម។

ទី២គឺធ្វើតាមស្ថានភាពជាក់ស្ដែង ដើរតាមមាគ៌ាមិនដូចគ្នានិងពិសេសបង្កើនលក្ខណៈសម្គាល់របស់ «សេដ្ឋកិច្ចរដូវផ្ការីក»។វិភាគយ៉ាងជាក់លាក់នូវវប្បធម៌មានលក្ខណៈពិសេសរបស់តំបន់នានា សិក្សាស្រាវជ្រៅចំពោះខ្លឹមសារវប្បធម៌ឱ្យស៊ីជម្រៅច្នៃប្រឌិតថ្មីនូវសញ្ញាសម្គាល់ពិសេស។ ព្រមជាមួយគ្នានេះផ្សារភ្ជាប់ជាមួយនឹង វប្បធម៌និងទំនៀមទំលាប់ក្នុងតំបន់រៀបចំ សកម្មភាពពិព័រណ៍វប្បធម៌ដ៏ច្រើនបែបយ៉ាង ដើម្បីធ្វើឱ្យភ្ញៀវទេសចរទទួល ចំណាប់អារម្មណ៍ខ្លាំងចំពោះវប្បធម៌របស់តំបន់ក្នុង អំឡុងពេលធ្វើទេសចរណ៍។

ទី៣គឺអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវសេវាកម្មពាក់ព័ន្ធ និងការងារត្រួតពិនិត្យដើម្បីធ្វើឱ្យ «សេដ្ឋកិច្ចរដូវផ្ការីក» មានអ្នកការពារ។ត្រូវអនុវត្តជាក់ស្តែងនូវសេវាកម្មដោយគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមបញ្ជូល ការទទួលទានស្នាក់នៅ ធ្វើដំណើរធ្វើកម្សាន្តនិងទិញទំនិញធ្វើឱ្យបានល្អ នូវការងារលម្អិតដូចជាការគាំពារការធ្វើ ពាណិជ្ជកម្មក្នុងរមនីយដ្ឋានការប្រើប្រាស់ ម្ហូបអាហារនិងធ្វើដំណើរយ៉ាងងាយស្រួលជាដើម បន្តធ្វើឱ្យមានសុក្រឹតភាព នូវបរិក្ខារសាធារណៈកែលម្អបរិយាកាស ការប្រើប្រាស់ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ល្អ ក្នុងការធ្វើទេសចរណ៍។

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៥ លោក Xi Jinping បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «ទឹកថ្លាភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់» លើ «កាសែតប្រចាំថ្ងៃខេត្ត Zhejiang» ថាយើងរុករកភាពចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិភាពចុះសម្រុងគ្នារវាង សេដ្ឋកិច្ចនិងសង្គមនិយាយធម្មតាគឺចង់បានទឹកថ្លា និងភ្នំបៃតងហើយក៍ចង់បាន
ភ្នំមាសភ្នំប្រាក់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន