(សេអ៊ូល)៖ អ្នកពន្លត់អគ្គីភ័យពីរនាក់ត្រូវបានរកឃើញថាស្លាប់ និងពីរនាក់ទៀតកំពុងបាត់ខ្លួន ខណៈដែលភ្លើងឆេះព្រៃជាង ២០កន្លែងបានឆាបឆេះនៅទូទាំងប្រទេសកូរ៉េខាងត្បូង នាថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ ២០២៥ រួមទាំងការឆេះមួយកន្លែងនៅនៅភាគអាគ្នេយ៍នៃឧបទ្វីបកូរ៉េផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកពន្លត់អគ្គីភ័យដែលបានស្លាប់ គឺនៅពេលកំពុងព្យាយាមពន្លត់ភ្លើងនៅក្នុងខេត្ត South Gyeongsang ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយបានប៉ះពាល់ដល់ផ្ទៃដី ២៧៥ហិកតា គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ។ អ្នកស្រុកជាង ២០០នាក់ត្រូវបានជម្លៀសចេញ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសតំបន់នេះថាជាតំបន់គ្រោះមហន្តរាយ នៅល្ងាចថ្ងៃសៅរ៍។ ប្រធានស្តីទី លោក Choi Sang-mok បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពន្លត់ភ្លើង ខណៈដែលភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែមានខ្យល់បោកបក់ខ្លាំង៕