(អាមេរិក)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះថា យន្តហោះមួយគ្រឿងរបស់ ក្រុមហ៊ុន American Airlines 767 បានឆេះនៅលើផ្លូវចុះចត ក្នុងព្រលានយន្តហោះ Chicago's O'Hare សហរដ្ឋអាមេរិក។
មនុស្ស២០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងរងរបួសស្រាល។ អ្នកនាំពាក្យក្រុមហ៊ុន American Airlines បានបញ្ជាក់ថា យន្តហោះផ្ទុកមនុស្ស សរុបទាំងអស់១៧០នាក់ ក្នុងនោះអ្នកដំណើរ១៦១នាក់ និងសត្វឆ្កែមួយក្បាល។ ករណីឆេះនេះដោយសារបញ្ហាបច្ចេកទេសម៉ាស៊ីន៕