(ម៉ូស្គូ)៖ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ធ្វើការ​ផ្លាស់ប្ដូរ​អ្នកទោស​សង្គ្រាម​ចំនួន ៣៧២ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ការ​ដោះដូរ​នេះ​កើតឡើង​ខណៈ​ដែល​ភាគី​ទាំងពីរ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​បទ​បំពាន​លើ​បទ​ឈប់​បាញ់​ ដែល​ស្នើ​ឡើង​ដោយ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ទីក្រុង​ម៉ូស្គូ​បាន​ដោះលែង​អ្នកទោស​សង្គ្រាម​អ៊ុយក្រែន​ចំនួន ១៧៥ នាក់ រួម​ទាំង​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ចំនួន ២២ នាក់​ដែល​ត្រូវ​ការ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ជា​បន្ទាន់។ ជា​ថ្នូរ​មក​វិញ រុស្ស៊ី​បាន​ទទួល​ទាហាន​របស់​ខ្លួន​ចំនួន ១៧៥ នាក់​ត្រឡប់​មក​វិញ៕