(ម៉ានីល)៖ បន្ទាប់ពីចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក Duterte ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីនោះ។
សូមជំរាបថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ឃាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរពីទីក្រុងហុងកុង មកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលវិញ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់៕