Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនាគតអធិការបតីអាល្លឺម៉ង់ ចង់ឱ្យអឺរ៉ុបមាននុយក្លេអ៊ែរការពារខ្លួន បន្ថែមពីលើការការពារដោយនុយក្លេអ៊ែររបស់អាមេរិក (Video inside)

10-03-2025 16:24

(បែរឡាំង)៖ អនាគតអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា លោកចង់ពិភាក្សាជាមួយបារាំង និងអង់គ្លេស អំពីការចែករំលែកអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនមែនដើម្បីយកមកជំនួស វិធីសាស្រ្តការពារដោយនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកសម្រាប់អឺរ៉ុបនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥។

លោក Merz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ការចែករំលែកអាវុធនុយក្លេអ៊ែរ គឺជាបញ្ហាដែលយើងត្រូវពិភាក្សា។ យើងត្រូវតែពង្រឹងការការពារគ្នា ដោយអាវុធនុយក្លេអ៊ែរ»។ លោកបន្ថែមថា «យើងគួរតែពិភាក្សាជាមួយប្រទេសទាំងពីរ (បារាំង និងអង់គ្លេស) ជានិច្ចអំពីទស្សនៈនៃការការពារបន្ថែម ពីលើខែលនុយក្លេអ៊ែររបស់អាមេរិក ដែលយើងនៅតែចង់រក្សាដដែល»។

គួរបញ្ជាក់ថា ដោយសារសង្គ្រាមលោកលើកទីពីរ អាល្លឺម៉ង់ បានចងភ្ជាប់ខ្លួនទៅនឹងការការពារមិនមែននុយក្លេអ៊ែរ នៅក្នុងសន្ធិសញ្ញាអន្តរជាតិមួយចំនួន ប៉ុន្តែចូលរួមនៅក្នុងការរៀបចំបំពាក់អាវុធរបស់អង្គការណាតូ៕