(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមីនា ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែនរបស់លោក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យលោក Tammy Bruce បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Rubio ក៏នឹងជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ផងដែរ។ បន្ទាប់ពីនោះ លោក Rubio នឹងធ្វើដំណើរទៅកាន់ប្រទេសកាណាដា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ (G7) ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមីនា។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក Rubio បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដោយបានបញ្ជាក់ពីបំណងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណា ជំនួយយោធានិងការចែករំលែកព័ត៌មានសម្ងាត់របស់អាមេរិកដល់អ៊ុយក្រែននៅតែបន្តផ្អាក បន្ទាប់ពីមានភាពតានតឹងរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
លោក Zelenskiy ក៏បានប្រកាសពីគម្រោងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohamme