(ប៉េកាំង)៖ នៅថ្ងៃទី ៥ ខែមីនា ពាក្យថ្មីមួយចំនួនបានលេចឡើងនៅក្នុងរបាយការណ៍ការងារ របស់រដ្ឋាភិបាលដែលផ្តល់ដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិន ក្នុងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋទៅកាន់សភាប្រជាជនជាតិ ។
ពាក្យថ្មីទី ១: អាជីវកម្ម Unicorn
អាជីវកម្ម Unicorn សំដៅលើក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មមួយដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លី (ជាធម្មតាមិនលើសពី ១០ ឆ្នាំ) បានរីកចម្រើនយ៉ាងឆាប់រហ័សដោយផ្អែកលើ បច្ចេកវិទ្យាផ្លាស់ប្ដូរឬទម្រង់អាជីវកម្មមានតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក ហើយមិនទាន់បានចុះបញ្ជីផ្សារហ៊ុននៅឡើយ ។ វាទទួលបានឈ្មោះមួយនេះ ដោយសារតែសហគ្រាស ដែលឈានដល់លក្ខខណ្ឌវាយតម្លៃនេះគឺមានតិចតួចណាស់ ប្រៀបដូចជា Unicorn ក្នុងរឿងទេវកថា។ នៅចុងឆ្នាំ ២០២៤ ប្រទេសចិនបានមានសហគ្រាស Unicorn ចំនួន ៥១០ កន្លែងដែលបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានចំនួន ២៧.៣% នៃចំនួនសរុបទូទាំងពិភពលោក ។ ByteDance (ក្រុមហ៊ុនមេរបស់ TikTok) គឺជា unicorns ដ៏មានតម្លៃបំផុតមួយ របស់ពិភពលោក ។
ពាក្យថ្មី ទី ២ ៖ 6G
6G សំដៅលើបច្ចេកវិទ្យាទំនាក់ទំនងចល័តជំនាន់ទីប្រាំមួយ។ នេះគឺជាបច្ចេកវិទ្យាទំនាក់ទំនងថ្មីមួយជំនាន់បន្ទាប់ពី 5G ដែលមានបំណងសម្រេចបាននូវការរួមបញ្ចូលយ៉ាងស៊ីជម្រៅ នៃពិភពរូបវន្តនិងឌីជីថលតាមរយៈអត្រាបញ្ជូនកាន់តែខ្ពស់ ភាពយឺតយ៉ាវទាប វិសាលភាពកាន់តែទូលំទូលាយ និងរចនាសម្ព័ន្ធបណ្តាញអ៊ីនធើណេតឆ្លាតវៃជាងមុន។ ប្រសិនបើ 5G បន្តភ្ជាប់បណ្ដញអ៊ីនធើណេត 6G អាចត្រូវបានប្រើដើម្បីរុករកពិភពលោកដែលមិនស្គាល់ ។ 6G មិនត្រឹមតែជាការអាប់ដេតទៅជា 5G ប៉ុណ្ណោះទេ វាក៏ជាប្រព័ន្ធបច្ចេកវិទ្យាថ្មីស្រឡាងផងដែរ ដែលត្រូវបានគេរំពឹងថា នឹងដាក់ឱ្យប្រើប្រាស់ក្នុងពាណិជ្ជកម្ម នៅប្រហែលឆ្នាំ ២០៣០។
ពាក្យថ្មីទី ៣ ៖ ទូរស័ព្ទ AI និងកុំព្យូទ័រ AI
ទូរស័ព្ទនិងកុំព្យូទ័រឆ្លាតវៃសិប្បនិម្មិត (AI phones/AI PCs) គឺជាឧបករណ៍ឆ្លាតវៃថ្មីដែលរួមបញ្ចូលផ្នែករឹង AI និងបង្កើនប្រសិទ្ធភាពកម្មវិធី AI យ៉ាងស៊ីជម្រៅ ។ ពួកគេអាចសម្រេចបាន នូវបទពិសោធន៍ដ៏ឆ្លាតវៃ ឯកជន រក្សាការសម្ងាត់ និងអន្តរកម្មប្រកបដោយប្រសិទ្ធភាពជាងមុនតាមរយៈកុំព្យូទ័រ AI ដែលបានធ្វើមូលដ្ឋានីយកម្ម៕
វិទ្យុមិត្តភាពកម្ពុជាចិន