(ប៉េកាំង)៖ ត្រូវតែយកដែនកោះ Greenland ឱ្យបាន រង់ចាំការសម្រេចកិច្ចព្រមព្រៀងស្តីពីរ៉ែរវាងអាមេរិកនិងអ៊ុយក្រែន បន្តដំឡើងពន្ធគយលើផលិតផលប្រទេសដទៃ ។ល។ លោកត្រាំ ប្រធានាធិបតីអាមេរិកបានលើកឡើងអំពី “សមិទ្ធផលនយោបាយ”របស់ខ្លួន ដោយមោទនភាពក្នុងកិច្ចប្រជុំរដ្ឋសភា ប៉ុន្តែអ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោក មិនយល់ឃើញបែបនេះទេ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន១ម៉ឺន៥ពាន់២រយ៥៧នាក់ ដែលមកពីប្រទេស៣៨ឱ្យដឹងថា និន្នាការនៃគោលនយោបាយ “អាមេរិកជាអាទិភាព”កំពុងបង្កការប៉ះពាល់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុប ទំនុកចិត្តចំពោះអាមេរិករបស់ អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍សកលចំនួន៦២,៩ភាគរយ បានថ្កោលទោសចំពោះនិន្នាការនៃគោលនយោបាយ “អាមេរិកជាអាទិភាព” និងរិះគន់ថា វាមិនអើពើពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ ។ ក្នុងចំណោមអ្នកផ្តល់ បទសម្ភាសន៍មកពីអឺរ៉ុប មានចំនួន៥៣,៨ភាគរយយល់ឃើញថា ការដែលសហរដ្ឋអាមេរិកបង្កើតរបាំងពាណិជ្ជកម្ម បានបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៨ភាគរយ បានរិះគន់សហរដ្ឋអាមេរិកដែលប្រើប្រាស់ អង្គការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិទៅដាក់សម្ពាធខាងសេដ្ឋកិច្ចលើប្រទេសដទៃ ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៦០,៩ភាគរយថ្កោលទោសសហរដ្ឋអាមេរិកថា បានបង្កការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ហើយអ្នកផ្តល់បទសម្ភាសន៍ ចំនួន៧០,៤ភាគរយយល់ឃើញថា “អនុត្តរភាពបែបអាមេរិក”កំពុងប៉ុនប៉ងធ្វើវិទ្ធង្សនារបៀបរៀបរយអន្តរជាតិបច្ចុប្បន្ននេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន