(ប៉េកាំង)៖ កាលពីថ្ងៃទី៤ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹង រឿងដែលភាគីចិនចេញផ្សាយសៀវភៅស ក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន”។

អ្នកនាំពាក្យរូបនេះថ្លែងថា ភាគីចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីល របស់ចិន” ដើម្បីអធិប្បាយអំពីការងារជាច្រើននិងបទពិសោធ ខាងការច្នៃប្រឌិតថ្មីរបស់ចិនក្នុងការគ្រប់គ្រងសារធាតុ ប្រភេទហ្វេនតានីលទាំងផ្នែកគ្រប់គ្រងថ្នាំហ្វេនតានីល និងការបង្ក្រាបបទល្មើសខាងសារធាតុប្រភេទហ្វេនតានីលជាដើម។

ចិនបានអនុវត្តតាមគំនិតសហគមន៍រួមវាសនា នៃមនុស្សជាតិជាប់រហូតមក អនុវត្តកាតព្វកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិ យ៉ាងម៉ត់ចត់ ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសហការ ជាមួយប្រទេសនានាលើពិភពលោកឆ្លើយតបនឹង បញ្ហាប្រឈមថ្មីខាងថ្នាំហ្វេនតានីល ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោ។

អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ការពិតជាក់ស្តែងមិនអាចប្រកែកបាន។ សហរដ្ឋអាមេរិកបានផ្សព្វផ្សាយពាក្យកុហក គ្រប់បែបយ៉ាងលើបញ្ហាថ្នាំហ្វេនតានីល ទទូចដំឡើងពន្ធគយលើផលិតផលចិន ដែលនាំចេញទៅ សហរដ្ឋអាមេរិក ក្រោមលេសថ្នាំហ្វេនតានីល គឺគ្មានហេតុផល និងបំផ្លាញទាំងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍របស់ប្រទេសដទៃ។ យើងដាស់តឿនភាគីអាមេរិកឱ្យគោរពតាមការពិតជាក់ស្តែង និងធ្វើជម្រើសដ៏ត្រឹមត្រូវ ដើម្បីគាំពារផលប្រយោជន៍ពិតប្រាកដរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន