(ប៉េកាំង)៖ ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជន។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ មានដូចជាលោក Xi Jinping ជាដើម បានអញ្ជើញចូលរួមពិធីបើក ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិន ជូនចំពោះអង្គមហាសន្និបាត។
របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅតាមការរំពឹងទុកសំខាន់ៗ សម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥ មានដូចតទៅ៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន កើនឡើងប្រហែល៥% អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទ ដែលបានចុះបញ្ជីស្ថិតនៅចន្លោះ ៥,៥ភាគរយ ឱកាសការងារថ្មីនៅតាមទីក្រុង និងជនបទមានចំនួនជាង ១២លាននាក់៕
វិទ្យុមិត្តភាពកម្ពុជាចិន